ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារកីឡារដ្ឋាន Emirates Stadium ទទួលក្រុមហង្សក្រហម Liverpool យប់មិញនេះ ដែលការប្រកួតរវាងក្រុមទាំង២ ពិតជាជក់ចិត្តយ៉ាងខ្លាំង។
យ៉ាងណាវិញ ក្រុមជើងខ្លាំងទាំង២ នេះ ថ្វីដ្បិតតែការប្រកួតនេះលេងក្នុងទឹកដីរបស់ក្រុមកាំភ្លើងធំ Arsenal ក៍ដោយតែនៅតែមិនអាចយក៣ពិន្ទុបានពី Liverpool ឡើយ ដោយលេងបានត្រឹម ៣-៣ ប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រុមភ្ញៀវ Liverpool អាចនាំមុខក្រុមម្ចាស់ផ្ទះមុន ដល់ទៅ ២គ្រាប់មុន តាមរយៈការស៊ុតរបស់ កីឡាករ Phiippe Coutinho នៅនាទីទី២៦ និង Mohamed Salah នៅនាទីទី ៥២។ យ៉ាងណាវិញនោះ ក្រុមកាំភ្លើងធំ Arsenal បានវាយបកវិញយ៉ាងខ្លាំងក្លា រហូតដល់ទៅ៣គ្រាប់វិញ ខណៈចំណាយពេលត្រឹម ៥នាទីប៉ុណ្ណោះ ដោយនៅនាទីទី៥៣ ស៊ុតតាមពីក្រោយដោយ Alexis Sanchez , នាទីទី៥៦ ស៊ុតដោយកីឡាករ Granit Xhaka និងនៅនាទីទី ៥៨ ស៊ុតបានដោយ Mesut Ozil ដែលធ្វើឲ្យ Arsenal នាំមុខ ៣-២ លើក្រុមហង្សក្រហម Liverpool វិញ។
ក៍ប៉ុន្តែ ក្តីសង្ឃឹម ទទួលបាន៣ពិន្ទុរបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានបញ្ចប់ ក្រោយពីខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ស៊ុតតាមស្មើឲ្យ Liverpool វិញ នៅនាទីទី៧១ ដែលធ្វើឲ្យក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ៣-៣ ។ ដូច្នេះហើយ Arsenal និង Liverpool បានចែកគ្នាម្នាក់ ១ពិន្ទុត្រឡប់ទៅវិញរៀងៗខ្លួន។
https://www.youtube.com/watch?v=INsj8RDuxSw
មតិយោបល់