ភ្នំពេញៈ ស្ត្រីអ្នកបត់ធៀបការក្នុងរោងការ វ័យ២៨ឆ្នាំម្នាក់ ត្រូវជនសង្ស័យចាប់រំលោភ រួចសម្លាប់ញាត់ចូលក្រោមផ្ទាំងថ្ម ខណៈដែលជនរងគ្រោះចប់ម៉ោងធ្វើការ ដើរត្រឡប់មកផ្ទះវិញ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិភ្នំពេញថ្មី ក្រុមទី៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឈុន មុំសុខសុីវុត្ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបត់ក្រដាស់ធៀបការ ស្នាក់នៅភូមិ បុរី១០០ខ្នង់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិព្រៃបាយ ឃុំព្រៃយុតស្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។
តាមសម្តីស្ត្រីជាម្ចាស់ផ្ទះដែលឲ្យជនរងគ្រោះស្នាក់នៅបានប្រាប់ឲ្យ ដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ពេលព្រឹក ជនរងគ្រោះបានចេញទៅធ្វើការ លុះមកដល់ម៉ោង១១ជាងយប់ថ្ងៃដដែល ជនរងគ្រោះបានចប់ម៉ោងក៏បានជិះរថយន្តមួយថៅកែរោងការត្រឡប់មកផ្ទះ ដើម្បីបើកលុយ នៅផ្ទះថៅកែរោងការ។ លុះបើកលុយរួច ជនរងគ្រោះបានដើរតាមផ្លូវរថភ្លើង ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏លឺសូរសំឡេងជនរងគ្រោះបានស្រែកមួយមាត់ឲ្យជួយផង ស្រាប់តែអ្នករស់នៅក្បែកន្លែងកើតហេតុបានចេញមករកមើលតែមិនឃើញសំឡេងមនុស្សស្រែកឲ្យជួយនោះទេ រួចក៏បានដើរចូលផ្ទះវិញទៅ។ លុះមកដល់ម៉ោងប្រមាណជា៤ល្ងាច ថ្ងែទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយម្ចាស់ផ្ទះដែលឲ្យជនរងគ្រោះស្នាក់នៅមានការសង្ស័យក៏បានដើររក ទើបប្រទះឃើញជនរងគ្រោះត្រូវបានជនសង្ស័យរំលោភ និងសម្លាប់រួចញាត់ចូលក្រោយផ្ទាំងថ្មទាំងអាក្រាតកាយ យ៉ាងព្រៃផ្សៃតែម្តង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចដឹកសពជនរងគ្រោះទៅតម្កល់ទុខនៅវត្តទឹកថ្លា និងរៀបចំឯកសារប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងបើកការស្រាវជ្រាវតាមចាប់ឃាតកខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
https://youtu.be/Y53yvh4c6Ws
មតិយោបល់