ព័ត៌មានជាតិ

លួចលិខិតឆ្លងដែនចំនួន១៨ក្បាលថៅកែផ្ទះសំណាក់ អានតា សមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ

ភ្នំពេញ: ជនសង្ស័យ ជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចលិខិតឆ្លងដែន របស់ម្ចាស់ផ្ទះសំណាក់ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ អានតា ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ

ជនសង្ស័យចាប់ខ្លួនបាន ឈ្មោះ Li SHENGYUN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួលលេខ១០២ ក្នុងផ្ទះសំណាក់ អានតា ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ Ling Xiang ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរថៅកែផ្ទះសំណាក់អានតា ស្នាក់នៅក្នុង ផ្ទះសំណាក់ខាងលើ ។ សម្ភារ:បាត់បង់ លិខិតឆ្លងដែនរបស់ភ្ញៀវចំនួន១៨ក្បាល ត្រូវបានដកហូតមកវិញ ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់