ព័ត៌មានជាតិ

លទ្ធផលជិះលឿនពេក បុកទ្រូងផ្លូវលាន់ដូនរន្ទះ ស្លាប់ដោយមិនបានលា

ភ្នំពេញ: បុរសម្នាក់ បើកម៉ូតូលឿនដូចហោះបានរេចង្កូចទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី មុខសួនក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហ៊ីម ជីណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិកោះតេជោ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌សលាយកាបស្តាំង ពាក់ស្លាកលេខ ភ្នំពេញ1CA-9637 ជិះពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដលចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកនិងថ្នល់រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះបានពាក់កណ្តាលផ្លូវជនរងគ្រោះត្រូវបានដាច់ខ្យល់បាត់ ហើយត្រូវរថយន្តដឹកយកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់និងបានវាស់វែងយកម៉ូតូទៅរក្សាទុក ចំណែកសពសមត្ថកិច្ចប្រជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
//youtu.be/w7gYQGL0Lhw

មតិយោបល់