ព័ត៌មានជាតិ

អ្នកបើករថយន្តឥឡូវ ជក់គ្រឿងញៀនទៀត!

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប ចុះបង្ក្រាបមុខមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ដកហូតបានថ្នាំញៀន២កញ្ចប់តូច កាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុច ផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សួស បុប្ផា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើក រថយន្តស្នាក់នៅភូមិខ្នុល សង្កាត់ស្វាយអង់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទី២ឈ្មោះ ដួង ភារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តស្នាក់នៅភូមិទូកមាស សង្កាត់ទូកមាសខាងលិច ស្រុកទូកមាស ខេត្តកំពត។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន២កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-4370។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់