ភ្នំពេញ: យុវជនចំនួន៣នាក់ ត្រូវបាននរគបាល នាំខ្លួនមកសាកសួរ និងត្រួតពិនិត្យឯកសារម៉ូតូ បន្ទាប់ពីពួកគេយកម៉ូតូទៅហាងបញ្ចាំ យីហោ (សេងហួរ) ផ្ទះ១១បេ ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីម៉ោង ១០:២០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
យោងតាមសាក្សីបានប្រាប់ថា មានយុវជនចំនួន៣នាក់ ជិះម៉ូតូសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CB-0782 ចូលមកបញ្ចាំនៅហាងយីហោ (សេងហួរ) ស្រាប់តែមាននរគបាលប៉ុស្តិ៍ទឹកល្អក់៣ ដែលដឹកនាំដោយលោក ស៊ិន ប៊ុនរី នាយប៉ុស្តិ៍ និងលោក ស៊ឹម ពិសិដ្ឋ អធិការរងនៃអធិការនរគបាលខណ្ឌទួលគោក បានមកនាំយុវជនទាំង៣នាក់ ទៅសាកសួរ រកឯកសារ ពាក់ព័ន្ធ ម៉ូតូដែលយកមកបញ្ចាំនេះ។
យុវជនម្នាក់ អាយុប្រហែល២៥ឆ្នាំ មិនបានប្រាប់ឈ្មោះ បាននិយាយថា ខ្លួនជាម្ចាស់ម៉ូតូ និងមានឯកសារនៅផ្ទះ តែដោយគ្មាន សមាជិកក្រុមគ្រួសារ នៅផ្ទះឡើយ ទើបសុំនរគបាល ទៅយកកាតគ្រី តែត្រូវសមត្ថកិច្ចបដិសេធ។
បច្ចុប្បន្នយុវជនទាំង៣នាក់ និងម៉ូតូ ត្រូវបានកម្លាំងនរគបាលប៉ុស្តិ៍ទឹកល្អក់៣ កំពុងសាកសួរនិងត្រួតពិនិត្យឯកសារ៕
មតិយោបល់