ព័ត៌មានជាតិ

មន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យ ជិះម៉ូតូបុករថយន្តស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាលៈ យ៉ាងហោចណាស់ មន្ត្រីនគរបាលម្នាក់ បើកម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់ នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលារំលងអធ្រាត្រ ម៉ោង១ឈានចូល ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅត្រង់ចំណុច បណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ២៣-២៤ ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានឲ្យដឹងថា សពរងគ្រោះ ឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ នគរបាល នៅខេត្តបន្ទាយមានជ័យ មានទីលំនៅ ភូមិ កំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ក្រុងបាត់ដំបង (ស្លាប់) ជិះម៉ូតូ ម៉ាក Suzuki viva ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AR-1971 ម៉ូតូខូចខាតទាំងស្រុង។
រីឯរថយន្ត ម៉ាក Hino ប្រភេទសន្តោង ក្បាលពណ៌ ខៀវស ពាក់ស្លាកលេខ ភ្នំពេញ3A-9346 អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណរត់ គេចខ្លួនចេញពីកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។

នគរបាលបានឱ្យដឹងថា នៅមុនពេល កើតហេតុខាងម៉ូតូ បើកបរក្នុងទិសដៅ ភ្នំពេញ-អ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុ បានបុករថយន្តពីក្រោយ ដែលខូចចត ចោលនៅលើផ្លូវជាតិ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់