ព័ត៌មានជាតិ

រងាអាំងភ្លើង ត្រូវភ្លើងឆេះស្លាប់..

​ព្រះវិហារ: លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់Psot Newsថា មានករណីបុរសម្នាក់ឆេះភ្លើងស្លាប់ ខណ:បញ្ជូនដល់មន្ទីរពេទ្យ។

ជនរងគ្រោះមានឈ្មោះ គឹម នៅ អាយុ៣៥ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោវរសេនីយ៍ឯក បានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីជនរងគ្រោះ អាំងភ្លើងបែរខ្នង ដាក់ប្រនូកភ្លើង ហើយរូបគាត់ពាក់អាវច្រើនជាន់ បណ្តាលឲ្យឆេះស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សាកសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់