កណ្តាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្ទីពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សាររកាកោង និងផ្សារព្រែកអញ្ចាញ ដោយបានធ្វើតេស្តលើម្ហូបអាហារ និងបិតផ្សាយរូបភាព។
ជាលទ្ធផលបានដកហូត ទឹកក្រូច៣ប្រភេទ ចំនួន ៥៣ ដប , ស្ករត្នោត ចំនួន ១០ គីឡូក្រាមមានវត្តមាន Sodium hydrosolfite និងជ្រក់ស្ពៃ ចំនួន ៧ គីឡូក្រាម មានវត្តមានAcid salicylic៕
មតិយោបល់