ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ យិន សាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយ បានឆាបឆេះតូចអាជីវករចំនួន៣កន្លែង បណ្តាលឲ្យខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិមានតម្លៃអស់ជាច្រើនម៉ឺនដុល្លារ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់តូបទី១ឈ្មោះ ចែ ឡា បាត់បង់ទ្រព្យសម្ភារៈរួមមាន៖ ទូរទឹកកកចំនួន១តម្លៃ៣២០ដុល្លារ, កៅអីចំនួន២០ តម្លៃ៤០ម៉ឺនរៀល, ទូទឹកក្រឡុកចំនួន៣ តម្លៃ៤ម៉ឺនរៀល, ឆ័ត្រចំនួន១ តម្លៃ១០ម៉ឺនរៀល, តុចំនួន៤ តម្លៃ៨០ដុល្លារ។
តូបទី២ឈ្មោះ រិច មុំ បាត់បង់ទ្រព្យសម្ភារៈ រួមមាន៖ ទូចំនួន៣ តម្លៃ៤០ម៉ឺនរៀល ,ធុងទឹកកកចំនួន២ តម្លៃ១៦០ដុល្លារ ,តុចំនួន១០ តម្លៃ១លានរៀល , ម៉ាស៊ីនទឹកកកតម្លៃ១០០ដុល្លារ ,ទូកញ្ចាក់១ តម្លៃ១៦០ដុល្លារ ,ទូកំព្យូទ័រតម្លៃ៣០០ដុល្លារ និងទូរដាក់ឆ្នាំងតម្លៃ១០០ដុល្លារ។
និងតូបទី៣របស់ឈ្មោះ ឈីវ លីហេង បាត់បង់ទ្រព្យសម្បត្តិ រួមមាន៖ ទូទឹកកកធំចំនួន១ តម្លៃ១៥០០ដុល្លារ ,ទូកញ្ចក់ចំនួន២ តម្លៃ៨០០ដុល្លារ កាមេរ៉ា ចាប់រូបភាពចំនួន២ តម្លៃ៣០០ដុល្លារ និងទឹកប្រាក់ចំនូន១៥០០ដុល្លារ។
ពាក់ព័ន្ធនឹងករណីខាងលើ នូវពុំទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ ព្រោះខាងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាយជ្រាវរកមូលហេតុនៃការឆេះ៕




មតិយោបល់