ព័ត៌មានជាតិ

កសិករ​ចិន​ផឹក​ថ្នាំ​សំលាប់​សត្វល្អិត​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​

​ចិន​៖​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការបំផ្លិចបំផ្លាញ​របស់​រាជរដ្ឋាភិបាល ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​អ្នកស្រី Wang សុខចិត្ត​ផឹកថ្នាំ​សំលាប់​សត្វល្អិត​ដើម្បី​ធ្វើអត្តឃាត​។​
​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា អ្នកស្រី Wang Guofeng អាយុ ៣៣ ឆ្នាំ រស់​នៅក្នុង​ខេត្ត Henan ប្រទេស​ចិន បាន​លេបថ្នាំ​សំលាប់​សត្វល្អិត​ដើម្បី​ជំទាស់​នឹង​រដ្ឋាភិបាល​ក្នុងកា​ររ​កម្ទេច​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់គាត់​។ ទោះបីជា​ការជំទាស់​ម្តង​ហើយ​ម្តង​ទៀត​តែ​តែ​លទ្ធផល​របស់​គាត់​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធិភាព​សោះ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​បាន​ប្រើ​ឡាន​ចូកដី​ដើម្បី​ឈូសឆាយ​កសិដ្ឋាន​របស់​នាង តែ ដោយសារ​ការ​មិន​ចង់ឲ្យ​បាត់បង់​កសិដ្ឋាន​របស់​ខ្លួន​នាង​បាន​សម្រេចចិត្ត​លេបថ្នាំ​សំលាប់​សត្វល្អិត​ក្នុង​គោលបំណង​បញ្ឍប់​សកម្មភាព​រប​ស់​រដ្ឋាភិបាល​។ ក្រោយ​ពី​ការធ្វើ​អត្តឃាត​នាង​ត្រូវបាន​អ្នកជិតខាង​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ស​កិ​ដ្ឋា​ន​របស់​នាង​ត្រូវ​បាន​រដ្ឋាភិបាល​កម្ទេច​ចោល​អស់រលីង​ដដែល​៕​
Insect

មតិយោបល់