ភ្នំពេញៈ រថយន្តកូរ៉េដែលមានទម្ងន់១តោនកន្លះ បានដឹកដីទៅចាក់ក្រោមផ្ទះរួចក៏បានជ្រុលបុកកិនក្មេងតូចអាយុទើបបាន១ខួបកន្លះ បណ្តាលឲ្យក្មេងប្រុសនោះស្លាប់ភ្លាមៗនៅនឹងកន្លែកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រែតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្មេងតូចដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ លីន ហួ ភេទប្រុស អាយុ១ខួបកន្លះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ រីឯតែកុងដែលបើកបររថយន្តបង្កខាងលើមានឈ្មោះ ឆេង វត្ថា អាយុ ៤២ឆ្នាំ មុខរបរបើកបររថយន្ត។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានហៅឲ្យរថយន្តចាក់ដីបំពេញក្រោមផ្ទះ រួចរថយន្តនោះបានបើកឡើងលើវិញក្នុងល្បឿនលឿនបានជ្រុលទៅបុកក្មេងប្រុសខាងលើដែលរត់លេងនៅខាងមុខផ្ទះ រួចកិនស្លាប់ ភ្លាមៗធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលនៅជុំវិញនោះ បានខំប្រឹងជួយសង្រ្គោះដែល តែក្មេងប្រុសនោះបានស្លាប់បាត់បង់ជីវិតហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនតៃកុងរួមនឹងរថយន្តបង្ក ទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធី៕
https://youtu.be/0q1kITW1oIg
មតិយោបល់