ព័ត៌មានជាតិ

ករណីអ៊ុស្រីម្នាក់អាយុ៦៦ឆ្នាំអន់ចិត្តកូនចៅតែងតែឈ្លោះប្រកែកគ្នាយកអង្រឹងចងកសំលាប់ខ្លួនបន្សល់ទុកកូន២នាក់អោយកំព្រា

ភ្នំពេញ:នៅវេលាម៉ោង៥:១០នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចដីឡូត៍លេខ២៣ ផ្លូវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានករណីប្រទះឃើញមនុស្សចងកសម្លាប់ខ្លួនចំនួន០១លើក ៖
សពមានឈ្មោះ គួក ហេន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដណើររឿង: មុនពេលកើតហេតុសពរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយកូនប្រុស ស្រី និង ចៅចំនួន០៥នាក់ ហើយតែងតែឈ្លោះប្រកែកអន់ចិត្តជាមួយកូនចៅ លុះយប់មិញសពរងគ្រោះក៏យកអង្រឹងមកចងដេកក្រៅផ្ទះក្រោមដើមក្រខុបលុះព្រឹកឡើង ម៉ោង០៥ព្រឹកកូនរបស់គាត់(សព)បានក្រោកដាំបាយស្រាប់តែឈ្មោះតាវែងអ្នកជិតខាងប្រាប់ថាម៉ែកក្មួយឯងចងកស្លាប់ហើយនៅដើមក្រខុបមុខបន្ទប់ជួល ក្រោយមកក៏រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។
តាមការពិនិត្យវិភាគកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និង លោកឧញ៉្ញាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំដូងរាជនាភ្នំពេញ បញ្ជាក់ថា ៖ ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
-បច្ចុប្បន្ន ៖សពប្រគល់ជូនកូនៗយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រះធាតុ ។

មតិយោបល់