ភ្នំពេញៈ ជនសង្ស័យ២នាក់ ខណៈកំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងគាស់ផ្ទះគេ មិនទាន់ដោះស្រាយផង អំទ្បុងពេលសមត្ថកិច្ចដឹកតាមរថយន្តពីប៉ុស្តិ៍ចោមចៅ យកទៅខណ្ឌពោធិ៍សែនជ័យ ដើម្បីយកទៅឃុំខ្លួនបណ្តោះអាសន្ន ស្រាប់តែជនសង្ស័យទាំង២នាក់ បានលោតពីលើរថយន្តចុះ ត្រង់ចំណុចអាកាសចរណ៏ស៊ីវិល បណ្ដាលឲ្យដួលបោកក្បាលនៅថ្នល់ម្នាក់ និងម្នាក់ទៀតរត់យករួចខ្លួន។
ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ យកមកកាន់ប៉ុស្តិ៏ចោមចៅ ដើម្បីធ្វើកំណត់ហេតុ និងសាកសួររួចហើយ ក៏បញ្ជូនខ្លួនតាមរថយន្តតូរីសមួយគ្រឿង ទៅខណ្ឌដើម្បីឃុំខ្លួនបណ្តោះអាសន្ន ស្រាប់តែដឹកមកដល់ត្រង់ចំណុចមុខអាកាសចរណ៏ស៊ីវិល ជនសង្ស័យម្នាក់ដោះខ្នោះចេញបាន ក៏បើកគូទរថយន្តលោតចុះ រត់គេចខ្លួនទៅក្នុងផ្លូវលំច្រកផ្ទះសំណាក់ ទល់មុខប្រលានយន្តហោះ ចូលទៅក្នុងជ្រៅដល់ម្តុំផ្ទះជួលមួយកន្លែង ក៏ត្រូវបានសម្ថកិច្ចតាមរកឃើញវិញ បន្ទាប់ពីជនសង្ស័យអឺតករតាមរបងផ្ទះជួលមកហើយ ក៏បានយកបូមម៉ូតូវាយសមត្ថកិច្ចបែកក្បាល ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់ រីឯជនសង្ស័យម្នាក់ទៀត បានធ្លាក់ពីលើរថយន្តសមត្ថកិច្ចបែកក្បាលហូរឈាម នៅនឹងថ្នល់ មុខអាកាសចរណ៏ស៊ីវិល។
ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យទាំង២ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់