យោងតាមគេហទំព័រ Ubergizmo ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានឲ្យដឹងថា ក្រុមហ៊ុន Nokia និងក្រុមហ៊ុន HTC កំពុងតែសំងំផលិត Windows Phone ដែលអាចប្រើប្រាស់ស៊ីមកាត់បានពីរ។
នេះជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អតិថិជន HTC ជាពិសេសគឺ Nokia ព្រោះថាក្រុមហ៊ុនផលិតទូរស័ព្ទដៃហ្វាំងឡង់មួយនេះ មិនធ្លាប់ផលិតស្មាតហ្វូន Windows Phone ស៊ីមពីរនោះទេ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះ បានចាប់យក Windows Phone ស៊ីមពីរ ធ្វើជាកូនសោរថ្មីសម្រាប់ប្រជែងទីផ្សារ ប៉ុន្តែពេលវេលានៃការបង្ហាញខ្លួននៅមិនទាន់ដឹងនោះទេ។
គេមិនដឹងច្បាស់ថា HTC នឹងទទួលបានភាពជោគជ័យឬមួយយ៉ាងណានោះទេសម្រាប់ទីផ្សារស្មាតហ្វូនមួយនេះ ប៉ុន្តែសម្រាប់ Nokia វិញ ប្រាកដច្បាស់ជាទទួលបាននូវភាពជោគជ័យ ព្រោះថា បច្ចុប្បន្ន Nokai បានទទួលភាពជោគជ័យរួចមកហើយលើការផលិតទូរស័ព្ទដៃស៊ីមពីរ និងស្មាតហ្វូន Windows Phone។
គួរបញ្ជាក់ផងដែរថា Nokia Lumia 520 បានធ្វើឲ្យទីផ្សារ Windows Phone ងើបឡើងយ៉ាងខ្លាំង ជាពិសេសបានធ្វើឲ្យក្រុមហ៊ុន Nokia ទទួលបានភាពជោគជ័យ៕
មតិយោបល់