បន្ទាប់ពីមានការិះគន់យ៉ាងចាស់ដៃ ទៅលើខ្លោងទ្វារអង្គរសង្ក្រាន្តថា បានយករចនាបទវៀតណាមមកប្រើប្រាស់នោះ ត្រូវបានគេលួចដុតខ្ទេចអស់ហើយ កាលពីរាត្រីយប់មិញ។នៅព្រឹកនេះដែរលើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែករូបភាព ខ្លោងទ្វារអង្គរសង្ក្រានដែលគេលួចដុត រងការខូចខាតទាំងស្រុង ។ ប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់ ជាក់ណាស់ដោយសារតែរឿងខឹងសម្បារ នេះបានធ្វើឲ្យមាន
អ្នកលួចដុត ។ បន្ទាប់ពីមានការរិះគន់ ខ្លោងទ្វារនេះដែរ ត្រូវបានគេប្តូររូបរាងខ្លះៗ តែមិនទាន់បានប្តូររួចរាល់អស់ផង ក៏ត្រូវបានគេលួចដុត តែម្តង ។
ដោយជនបង្កលួចដុតនេះដែរ អាជ្ញាធរ នៅមិនទាន់អាចកំណត់មុខសញ្ញាបាននៅឡើយនោះទេ ។សូមបញ្ជាក់ផងដែរថា កម្មវិធីអង្គរសង្ក្រាន នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ១៤ ដល់ ១៦ ខែ មេសានេះ ៕
ព័ត៌មានជាតិ
មតិយោបល់