ភ្នំពេញៈ នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧
វេលាម៉ោង៧ និង១៥នាទីយប់ មានករណីអគ្គិភ័យមួយ ឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រង់ចំណុចផ្លូវលេខ១១៣A ភូមិ១៣ ក្រុមទី៣៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក សុវណ្ណាថន ភេទប្រុស អាយុ៦៦ឆ្នាំ បាត់បង់ផ្ទះប្រភេទសំណង់ផ្ទះថ្មបេតុង
ទំហំ៤x១២ម៉ែត្រ ដែលការខូចខាតរួមមានបន្ទប់ជាន់ឡៅតឿ ទំហំ៤x៤ម៉ែត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងស្រុង មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ក្រោយទទួលបានព័ត៌មាន ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ ដោយប្រើរថយន្តចំនួន២គ្រឿង ស្មើនឹង៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង (ពុំបានប្រើប្រាស់ទឹកនោះទេ)៕
មតិយោបល់