កណ្ដាលៈ កាលពីវេលាម៉ោង ៨និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រទូសកេរ្តិ៍ខ្មាស ស្ថិតនៅត្រង់ចំណុចបន្ទប់ទឹកផ្ទះជនរងគ្រោះ ភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ វ ច ណ អាយុ១៤ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស។
ជនសង្ស័យឈ្មោះ មួង ម៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ល្វាឯម ខេត្តកណ្ដាល (ឃាត់ខ្លួន)។
សភាពរឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានមកជួបជនរងគ្រោះ នៅមុខផ្ទះ ពេលនោះជនរងគ្រោះ
ចុះពីលើផ្ទះមក ក៏ចូលទៅក្នុងបន្ទប់ទឹក ហើយជនសង្ស័យ បានចូលទៅចាប់អោបថើបជនរងគ្រោះ បន្តិចបន្តួចក្នុងបន្ទប់ទឹក រួចមកក៏ឈ្មោះ វ ច ណ
ចេញពីបន្ទប់ទឹក មុនឈ្មោះ យ៉ុន ស្រី ត្រូវជាយាយ បានចេញពីបន្ទប់ទឹកដែរ។
ខណៈពេលចេញឈ្មោះ យ៉ុន ស្រី ស្រាប់តែឃើញមានមនុស្សម្នាក់ទៀត នៅក្នុងបន្ទប់ទឹក ក៏ស្រែកឆោឡោ ផ្អើលជនសង្ស័យ រត់គេចសំដៅទៅផ្ទះខ្លួនបាត់។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានទៅឃាត់ជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ៕
មតិយោបល់