ព័ត៌មានជាតិ

តុលាការឃុំខ្លួនតៃកុងរថយន្តបែន បើកបុកម៉ូតូស្លាប់មួយគ្រួសារនៅស្រុកអង្គស្នួល

កណ្តាលៈ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ចេញដីកាឃុំខ្លួនយុវជនម្នាក់ដែលបើករថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅស្រុកអង្គស្នួល ។

មន្ត្រីតុលាការ ថ្លែងថា យុវជនរូបនេះឈ្មោះ សេង ចាន់ឌឿន អាយុ២៣ឆ្នាំ ត្រូវបានលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ”បើកបរធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ច បណ្តាលឲ្យស្លាប់អ្នកដទៃ”តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង គួរឲ្យរន្ទត់ ខណៈដែលរថយន្តបែន បើកបុកម៉ូតូ ចំយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់មួយគ្រួសារនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ទត់នេះ នោថ្ងៃទីអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦.៣០នាទីចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ០១.០២ ។

នគរបាលជំនាញចរាចរណ៍ស្រុកអង្កកស្នួលបានប្រាប់ថា: នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រឿង នីសាន់ ប្រភេទបែន ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ ៣A ២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ ២៣ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំ ស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តពង់ស្ពឺ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង (ថ្នល់ទទឹងទៅកំពង់ត្រាំ ) លុះដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូមួយគ្រឿង ហុងដា ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំមុខរប កម្មករ បានឌុប ប្រពន្ធ កូន នឹងក្មួយ ទី១ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធ ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុកទី៣ ឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំ ត្រូវជាក្មួយ អ្នកទាំង៤ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកពីទិសខាងត្បូងទៅទិសខាងជើង (កំពង់ត្រាំទៅថ្នល់ទទឹង)ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

ចំពោះអ្នកបើកបរកម្លាំងជំនាញបានឃាត់ខ្លួន យកមក អធិការដ្ឋាន និងធ្វើតេស្តទឹកនោម ជាលទ្ធផល ពុំមាន សារធាតុញឿនក្នុងខ្លួននោះទេ សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់។

ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់