ព័ត៌មានជាតិ

ក្រឡេកឃើញភ្លេតឆក់ភ្លាម ភ្លេចមើលសមត្ថកិច្ចពីក្រោយមានអី…

​ភ្នំពេញៈ កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង ​១៦​និង​៥០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពី​បទ​ឆក់​យក​ទូរស័ព្ទ​ដៃ​ នៅ​ចំណុច​លើ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ កែង​១៤៤​ ភូមិ​៣​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

១/​ជនសង្ស័យ​ឈ្មោះ​ ឡឹ​ង​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ ។​
២/​ជនសង្ស័យ​ឈ្មោះ​ ហេង​ គឹ​ម​ហុង​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ទីលំនៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​។​
​ជន​រង​គ្រោះ​មានឈ្មោះ​ Jiang​ HaiFeng​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់​ នៅ​ Hotel​ Paragon​ មាន​ទីតាំង​ផ្ទះ​លេខ​២១៩Eo​ ផ្លូវ​១៤៤​ ភូមិ​៣​ សង្កាត់​ផ្សារ​ កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​
-ម៉ូតូ​ចំនូ​ន​០១​គ្រឿង​ម៉ាក​ Dream​ C125​ ពណ៌​ខ្មៅ​ ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​ 1AS​ 5516​ ដែល​មាន​លេខ​តួ​ 8509137​ លេខ​ម៉ាស៊ីន​ 8509137​ដែល​ជា​របស់​ជនសង្ស័យ​។
-ទូរស័ព្ទ​ ចំនួន​០១​គ្រឿង​ ម៉ាក​ Oppo​ ពណ៌​ខ្មៅ​ ជា​របស់​ ជន​រង​គ្រោះ​ (​ប្រគល់​ ជូន​ជន​រង​គ្រោះ​)​។​

​តាម​ដំណើរ​រឿងហេតុ​៖​ មុន​ពេល​កើតហេតុ​កាលពី​ ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​ ២០១៩​វេលា​ម៉ោង ​១៦​និង​៥០​នាទី​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ និង​កម្លាំង​ផ្នែក​យុត្តិធម៌​នៃ​ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ កំពុង​តែ​ធ្វើ​ការ​ចេញ​ល្បាត​តាម​បណ្តោយ​សួនច្បារ​មាត់​ទន្លេ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ពេល​នោះ​ដោយ​មានការ​សង្ស័យ​ក​កម្លាំង​ក៏​ជិះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​មាន​គ្នា ​២​នាក់​ ពេល​ដែល​ជនសង្ស័យ​ជិះ​មក​ដល់​ចំនុច​មុខ​ ផ្ទះ​លេខ​ ១៩Eo​ផ្លូវ​ ព្រះ​ស៊ី​សុវត្ថិ​ កែង​១៤៤ ​ភូមិ​៣​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ស្រាប់តែ​ជនសង្ស័យ​នោះ​ ក៏​បាន​ធ្វើ​សកម្មភាពឆក់​ទូរស័ព្ទ​ដៃ​ ពី​ជន​រង​គ្រោះ​បាន​សម្រេច​ ហើយ​បំរុង​ជិះ​រត់គេច​ខ្លួន​ភ្លាម​នោះ​កម្លាំង​ ដែល​កំពុង​ល្បាត​តាម​ពីក្រោយ​នោះ​ ក៏​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ព្រមទាំង​ចាប់​យក​វត្ថុ​តាង​ មក​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ ដើម្បី​ធ្វើ​ការ​សាកសួរ​។​

នៅ​ចំពោះ​មុខ​កម្លាំង​ជំនាញ​ អធិការដ្ឋាន​ ប៉ុស្តិ៍​កំពុង​ប្រើ​វិធានការ​ជំនាញ​ស្រាវជ្រាវ​រក​បក្ខពួក​ និង​សកម្មភាព​បាន​ប្រព្រឹត្ត​កន្លង​មក​ និង​បាន​កសាង​
​សំណុំរឿង​តាម​នីតិវិធី​៕

មតិយោបល់