ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

សន្សំប្រាក់នៅហត្ថាកសិករ បានការប្រាក់ខ្ពស់ ៩,៨% និងម៉ាស៊ីនបោកខោអាវភ្លាម!!

ភ្នំពេញ: ឆាប់ឡើងៗ ហត្ថាកសិករ នឹងផ្ដល់ជូនអតិថិជន ដែលដាក់ប្រាក់បញ្ញើសន្សំ នូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៩,៨% និងម៉ាស៊ីនបោកខោអាវភ្លាមៗ ព្រមទាំងមានឱកាសពិសេសទទួលបាននូវរង្វាន់បណ្ដោងខ្សែកមាសទម្ងន់១ដំឡឹង ២ដំឡឹង ៣ដំឡឹង និងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។

បើតាមតំណាងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានប្រាប់ឲ្យដឹងថា អតិថិជនគ្រាន់តែមកដាក់ប្រាក់បញ្ញើមានកាលកំណត់ចាប់ពី ២,០០០ដុល្លារអាមេរិក ឡើងទៅ នឹងទទួលបានរង្វាន់ភ្លាមៗ ដូចជា ការបូបស្ពាយ ទូរសព្ទដៃ ឆ្នាំងដាំបាយអគ្គិសនី កង្ហារត្រជាក់ ទូរទស្សន៍៣២អ៊ិញ និងម៉ាស៊ីនបោកខោអាវ។ ជាពិសេសអតិថិជន ក៏នឹងទទួលបានសន្លឹកឆ្នោត ដែលមានឱកាសឈ្នះបណ្តោងខ្សែកមាស ទម្ងន់១ដំឡឹង ចំនួន១០រង្វាន់ ២ដំឡឹង ចំនួន៥រង្វាន់ និង៣ដំឡឹង ចំនួន១រង្វាន់។

ឆាប់ឡើងក្នុងកម្មវិធី ដាក់បាន! ដាក់បាន! បានទាំងសុវត្ថិភាព បានទាំងអត្រាការប្រាក់រហូតដល់ ៩,៨% រង្វាន់ភ្លាមៗ និងមានឱកាសឈ្នះរង្វាន់ច្រើនដ៏សន្ឋឹកសន្ឋាប់។ ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ ០២៣ ៩៩៩ ២៦៦ ឬ www.hkl.com.kh ! ហត្ថាកសិករ កាន់តែទុកចិត្ត កាន់តែចម្រើន៕

hatha kasekor

មតិយោបល់