ព័ត៌មានជាតិ

បុរស​ទម្ងន់ ២៤៧ គីឡូក្រាម មានឱកាស​ចេញពីផ្ទះ បន្ទាប់​ពី​រយៈពេល ៣ ឆ្នាំ​រស់​រងទុក្ខវេទនា​

ចិន​៖​បន្ទាប់​ពី​រយៈពេល ៣ ឆ្នាំ ដោយ​នៅ​តែ​ក្នុង​ផ្ទះ ដោយសារ​តែ​រាងកាយ មិន​អាច​ធ្វើ​ចលនា​ទៅ​ណា​រួច ដើម្បី​មាន​ឱកាស​ស្រូបខ្យល់​ធម្មជាតិ​នឹង​គេ តែ​ពេល​នេះ បុរស​ឈ្មោះ Hang Hang មានឱកាស​ដើម្បី​មើល​ពិភពលោក​ខាងក្រៅ​ហើយ​។​

​ខាង​ក្រុមហ៊ុន អាកាសចរណ៍ ចក្រភព​អង់គ្លេស​អ៊ែ​រឡាញ់ បាន​សម្រេច​ជួយ​ដល់ បុរស​ទម្ងន់ ២៤៧ គី​ឡូ ជនជាតិ​ចិន ឲ្យ​ហោះហើរ មើលឃើញ​ពិភពលោក​ខាងក្រៅ បន្ទាប់​ពី​សារព័ត៌មាន ជាច្រើន​ចុះ​ស្វែងរក​ជំនួយ​សម្បុរ​ស​ធម៌ ជួយ​គាត់​ឲ្យមើល​ឃើញ ពិភពលោក ខាងក្រៅ​នោះ ។​

​បើ​យោង​តាម​ប្រភពព័ត៌មាន Nydailynews បាន​ចុះ​ផ្សាយ​ឲ្យដឹងថា គេ​ប្រើ​កម្លាំង សន្តិសុខ ៩ នាក់ ដើម្បី លើក បុរស​រូប​នេះ ចេញពី​គ្រែ និង លើកដាក់ គាត់​លើ​គ្រែ​ពិសេស​មួយ ។​

​ម្តាយ​របស់​លោក Hang បាន​ប្រាប់​សារព័ត៌មាន​ចិន​ថា កូនប្រុស​របស់​គាត់​បា​ន​រងទុក្ខវេទនា ជាមួយនឹង រូប​កាយ​ធាត់​របស់គាត់ ។​គាត់​បាន​បន្តទៀតថា ពេល​ដែល​កូន​គាត់​មាន​ទម្ងន់ ១៤៦ គីឡូក្រាម គាត់​មាន​អាយុ ១៧ ឆ្នាំ ហើយ​ចាប់តាំងពី​ពេលនោះ​មក​ទម្ងន់​ក៏បាន​កើនឡើង​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល ៣ ឆ្នាំ ដោយ​មិន​អាច​ទៅ​ណា​រួច​ឡើយ​។​
​អ្នកស្រី​បាន​បញ្ជាក់​ផងដែរ​ថា កូនប្រុស​របស់​គាត់ ជា​រៀងរាល់ថ្ងៃ​ញ៉ាំ សាំង​វិច​យ៉ាងហោចណាស់ ១០ និង រួមទាំង សាច់ និង បាយ​ជាច្រើន​ទៀត​៕
https://i1272.photobucket.com/albums/y389/domneng/3D/obesea-8154-1403154172_zps2892232f.jpg

មតិយោបល់