ភ្នំពេញៈ យុវជនម្នាក់បើករថយន្តកុងតឺន័រតាមបណ្ដោយផ្លូវម៉ុងរិទ្ធីទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតរង្វង់មូលកាំកូសុធីបានបត់ស្ដាំតាមផ្លូវ៥៩៨ មិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើម និងធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយ ពេញផ្លូវ ដោយហេតុការណ៍នេះកើតឡើងវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលឋគោក។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-3225 ដឹកអ៊ីវ៉ាន់ឲ្យរោងចក្រ PPS បើកពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុរង្វង់មូលកាំកូស៊ីធី បានបត់ស្ដាំមកផ្លូវ598 មិនប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងតែម្ដង។ ចំណែកតៃកុងរថយន្តបានបើកទ្វារគេចខ្លួនបាត់បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់ធ្វើការវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់