ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: នៅមុននេះបន្តិច កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

ប្រភពឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុន ប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន ថ្នាំញៀនពណ៌ផ្កាឈូក ៣១០គ្រាប់ ប្រភេទម៉ា wy ពណ៌ខ្មៅ ៤គ្រាប់ ម៉ាទឹកកកចំនួន៥កញ្ចប់ និងម៉ូតូសម្រាប់ធ្វើសកម្មភាព ម៉ាក អ៊ិចអ៊ែរ អត់មានស្លាកលេខ ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

photo_2016-06-10_11-37-09

photo_2016-06-10_11-37-08

photo_2016-06-10_11-37-07

photo_2016-06-10_11-37-05

photo_2016-06-10_11-37-04

photo_2016-06-10_11-37-11

មតិយោបល់