ព័ត៌មានជាតិ

អស់ទាស់ហ្មង! សងសឹកមិនបាន បំផ្លាញទ្រព្យសម្បត្តិ ជាប់ខ្នោះ

តាកែវៈ នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣និង១០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លូនបុរសម្នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា បន្ទាប់ពីបានធ្វើសកម្មភាពធាក់ទ្វារផ្ទះស្រ្តីម្នាក់ រួចចូលវាយបំផ្លាញនូវទ្រព្យសម្បត្តិ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ជនរងគ្រោះមានឈ្មោះ ហង់ ស៊ីណាត ភេទស្រី អាយុ៥២ឆ្នាំ បានប្ដឹងទៅលើឈ្មោះ ហាន លីន ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ពីបទបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧និង២០នាទីយប់។

សម្ភារៈដែលខូចខាត រួមមាន ទូរទស្សន៍ចំនួន២គ្រឿង ធុងទឹកកកចំនួន៣ ឆ្នាំងដាំបាយអគ្គិសនីចំនួន១ ឆ្នាំងបាយ និងឆ្នាំងសម្លមួយចំនួន កង្ហារចំនួន១គ្រឿង ចាន និងកែវមួយចំនួនទៀតផងដែរ។

ក្រោយទទួលបានពាក្យបណ្ដឹង ភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកសាកសួរតែម្តងនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានផឹកស្រាស្រវឹង និងមានគុំនុំជាមួយជនរងគ្រោះយូរមកហើយ។

បច្ចប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លូននៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿង ដោះស្រាយបន្តតាមផ្លូវច្បាប់៕

photo_2017-12-25_15-48-50
photo_2017-12-25_15-48-47
photo_2017-12-25_15-48-40
photo_2017-12-25_15-48-36photo_2017-12-25_15-48-33photo_2017-12-25_15-48-29photo_2017-12-25_15-48-25photo_2017-12-25_15-47-53

មតិយោបល់