ព័ត៌មានជាតិ

បុរសម្នាក់ចង.ក សម្លាប់ខ្លួននៅលើដើមស្រកែផ្អើលនៅស្រុកទ្រាំង

តាកែវ: មានករណីបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅលើដើមស្រកែ នៅវាលស្រែខាងជើងផ្ទះ បង្កការភ្ញាក់ផ្អើលចន្លោះពីម៉ោង៤និង៣០នាទីទៅម៉ោង១០និង២០នាទី ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះសន រឹម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ ជនរងគរោះបានយកខ្សែនីឡុងពណ៌ខ្មៅពីផ្ទះទៅចង.ក សម្លាប់ខ្លួននៅលើដើមស្រកែ នៅវាលស្រែខាងជើងផ្ទះ។
មូលហេតុដោយអ្នកធ្វើអត្តឃាតមានវិបត្តិផ្លូវចិត្ត និងជំងឺរាំរ៉ៃ(ជំងឺសរសៃប្រសាទ)។ ផ្នែកជំនាញបានចុះធ្វើការស្រាវជ្រាវនិងដោយមានការបំភ្លឺពីអាណាព្យាបាល ហើយដោយមានការចូលរួមពីលោកគ្រូពេទ្យលោកមេឃុំមេភូមិជំនាញ បានពិនិត្យសាកសពពុំឃើញមានរបួសស្នាមនៅលើខ្លួនសពទេ។ ដូច្នេះការសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនពិតប្រាកដមែន៕

 

មតិយោបល់