ព័ត៌មានជាតិ

ស្នេហាត្រីកោណ បង្កហិង្សាដាក់គ្នា ម្ខាងចូលពេទ្យម្ខាងរត់បាត់..

ភ្នំពេញៈ ស្នេហាត្រីកោណឈានដល់ការប្រចណ្ឌរាងខ្លួនរហូតបង្កឲ្យមានហិង្សាម្ខាងបែកក្បាលម្ខាងរត់ដឹកដៃសង្សារត់បាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ មុខសិប្បកម្មកាត់ដេរ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាភាគីខាងអ្នកចាញ់ដែលរងរបួសបែកក្បាល នោះឈ្មោះ វ៉ាន់ ណាលុច ហៅ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទនៅភូមិព្រៃស្វាយ តែពេលថ្ងៃឆ្លៀតទៅធ្វើការងារកាត់ដេរស៊ីថ្ងៃ នៅសិប្បកម្មកន្លែងកើតហេតុ មានស្រុកកំណើត ភូមិកោះជ្រូក ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកភាគីបង្កជាអ្នកឈ្នះ រួមជាមួយ ភាគីតួរអង្គស្រី មិនបានស្គាល់ឈ្មោះនោះទេ ដោយគ្រាន់តែ ជាអ្នករួមការងារជាមួយគ្នាតែប៉ុណ្ណោះ មានទីលំនៅ ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមភាគីបុរសរងគ្រោះ បានឲ្យដឹងថា គ្រាដើមមក ខ្លួន បានស្រឡាញ់នារីខាងលើ បម្រុងឲ្យឪពុកម្តាយចូលស្តីដណ្តឹង មានដល់ថ្ងៃមួយ បានឌុបនាងទៅដល់ស្រុកកំណើតឲ្យឪពុកម្តាយ មើលស្គាល់ នឹងបម្រុងចូលស្តីដណ្តឹង តែដោយសារ ឪពុកម្តាយសាច់ញាតិមិនពេញចិត្ត ទើបដកចិត្តមកវិញ ហើយបន្តការាប់អានគ្នាជាធម្មតា ក្នុងនាមជាមិត្តរួមការងារ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៧នេះ បែជាភាគីបង្កចោទប្រកាន់ជនរងគ្រោះថាដណ្តើមស្រីស្នេហ៍របស់ខ្លួនទៅវិញទើបបង្កឲ្យមានហិង្សារនេះកើតឡើងដោយជនរងគ្រោះឲ្យបែកក្បាលតែម្តងហើយរត់គេចខ្លួនបាតតែម្តង។ ជនរងគ្រោះក្រោយកើតហេតុ ក្នុងស្ថានភាពបែកក្បាលហូរឈាមកក្លាក់ពេញខ្លួនត្រូវបានមិត្តរួមការងារ ដឹកតាមម៉ូតូជូនទៅមន្ទីរពេទ្យ រួចរួមដំណើរជាមួយម្តាយ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ចំណែកឯភាគីបង្កដឹកដៃស្រីស្នេហ៍រត់គេចខ្លួនបាត់ស្រមោលតែម្តង៕

មតិយោបល់