បន្ទាយមានជ័យៈ លោក សែស វិបុល អធិការស្រុកអូរជ្រៅ បានប្រាប់ Post News ថា នៅវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង មានទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ ឈើលើ ប្រក់ស័ង្កសីថ្មក្រោម នៅចំណុចភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះឈ្មោះ ធី ឃិត ភេទស្រី អាយុ៦២ឆ្នាំ មានកូនចំនួន៥នាក់។
មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងនោះខូចខាតផ្ទះទាំងស្រុងនិងទ្រព្យសម្បត្តិរួមមាន ស្រូវ៩បាវ,អង្ករ១បាវ,ខ្សែកផ្លាកទីន១ខ្សែតម្លៃ៥ពាន់បាត។
ក្នុងការពន្លត់ដោយឡានអគ្គិភ័យ២គ្រឿងពីស្នងការនគរបាលខេត្ត៕
https://youtu.be/QA3AWZDAupw
មតិយោបល់