មាសចំនួន ២៤ដុំ ដែលមានតម្លៃប្រមាណជា ១,១លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះមួយនៅអាកាសយានដ្ឋាន Kolkata ភាគខាងកើតប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន BBC បានបញ្ជាក់ថា ក្រុមអ្នកសម្អាតបានប្រទះឃើញកាបូបចំនួនពីរនៅក្នុងបន្ទប់ទឹកយន្តហោះ Jet Airways ក្នុងអាកាសយានដ្ឋាន Kolkata ប្រទេសឥណ្ឌា។ បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា យន្តហោះបានហោះមកពីទីក្រុងបាងកក់ មុនពេលឈប់នៅក្នុងប្រទេសឥណ្ឌា។
ប្រធានគ្រប់គ្រងអាកាសយានដ្ឋាន BP Mishra បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា “អ្នកសម្អាតបានធ្វើការងាររបស់ពួកគេដូចសព្វដង ហើយក៏បានប្រទះកាបូបចំនួន ២ដែលមានដុំមាសចំនួន ២៤ដុំនៅក្នុងនោះ។ ក្រោយពីប្រទះឃើញដុំមាសនេះ ខាងសមត្ថកិច្ចក៏ដូចជារូបលោក នៅមិនទាន់ចាប់ខ្លួនជនណាម្នាក់ឡើយ”។
គួរបញ្ជាក់ផងដែរថា ឥណ្ឌាជាប្រទេសដែលប្រើប្រាស់មាសច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយនៅឆ្នាំនេះ ការនាំចូលគ្រឿងអលង្ការដែលធ្វើអំពីមាសបានកើនឡើង ១៥ភាគរយ ជាពិសេសរដ្ឋាភិបាលនេះប្រទេសនេះបានដំឡើងពន្ធនៃការនាំចូលមាសរហូតដល់៣ដង៕
មតិយោបល់