ព័ត៌មានជាតិ

កុមារីម្នាក់នៅក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ឈ្នះរង្វាន់ធំ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

រង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល របស់តែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃកុមារីម្នាក់អាយុ១១ឆ្នាំ ម្នាក់ទៀតហើយ បច្ចុប្បន្នរៀននៅសាលាបឋមសិក្សា សម្ដេចក្រុមព្រះ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីសុំលុយម្ដាយទិញតែបៃតង អ៊ីឈីតាន់ចំនួនមួយដបពីអ្នកលក់នៅជាប់ផ្ទះទទួលទាន។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាន ក្រោមវត្តមានរបស់លោក អ៊ីឈីតាន់ ផាសាកន ណាធី អ្នកស្រី ចក់ លាវ អាយុ ៣៤ ឆ្នាំ ដែលត្រូវជាម្តាយរបស់កុមារីរូបនេះ បានរៀបរាប់ថា កូនស្រីដែលមានសំណាងម្នាក់នេះឈ្មោះ ង៉ែត ស្រីលីន អាយុ១១ឆ្នាំ បច្ចុប្បន្ននេះកំពុងរៀនថ្នាក់ទី៣ នៃបឋមសិក្សាសម្ដេចក្រុមព្រះ ស្ថិតនៅភូមិឃុំខាងលើនេះ។

អ្នកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះ សម្រាប់កម្រិតជីវភាពគ្រួសារ គឺមានភាពក្រខ្សត់ខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នួលធ្វើស្រែ និងដកស្មៅឱ្យអ្នកភូមិ ដែលអាចរកចំណូលបានត្រឹមផ្គត់ផ្គង់អាហារប្រចាំថ្ងៃស្ទើរមិគ្រប់ផង។ ម៉្យាងទៀតនៅមានម្តាយចាស់ជរា មានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួន ដែលកំពុងតែត្រូវការថវិកាព្យាបាលជាបន្ទាន់ថែមទៀតផង។

អ្នកស្រី ចក់ លាវ បានបន្តទៀតថា ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ គឺកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីសាលារៀនវិញ កូនស្រីដែលមានឈ្មោះ ង៉ែត ស្រីលីន បានសុំលុយទិញតែបៃតង អ៊ីឈីតាន់ ពីអ្នកលក់ដែលនៅជាប់ផ្ទះគ្នាចំនួនមួយដប ដើម្បីទទួលទាន លុះពេលមួលគម្រប់ដបក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ អ្នកស្រីបញ្ជាក់ថា ពេលមួលគម្របដបដំបូងកូនស្រី មិនបានដឹងថា ជារង្វាន់ធំនោះទេ ក៏ឱ្យអ្នកលក់ជួយមើល ហើយអ្នកលក់ក៏ស្រែកប្រាប់ថា ត្រូវរង្វាន់ ១០០លានរៀល ផ្អើលអ្នកភូមិមកជួយមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

ក្រោយពេលទទួលបានទឹកប្រាក់១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ និងយកទៅព្យាបាលជំងឺម្តាយ ហើយទុកមួយចំនួនសម្រាប់បង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនស្រី។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៤ ឆ្នាំថ្មី ២០២០ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ១០០រង្វាន់, ទឹកប្រាក់១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន១០០ រង្វាន់ , ទូរស័ព្ទ iphone11 ចំនួន១០០ រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ ដែលសរុបជាទឹកប្រាក់ចំនួន ១សែន លានរៀល។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕

មតិយោបល់