ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបតម្លៃជាង ២០ម៉ឺនដុល្លារ ត្រូវម្ចាស់ស្រវឹងស្រា បើកលឿនជ្រុលបុកសួនច្បារ រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលកាំភ្លើងកួចកាណុងកែង និងផ្លូវ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង លឿនជ្រុលបត់មិនទាន់ហួសទៅបុកសួនច្បារ។

រថយន្តម៉ាក ប៊ែលលី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AT-0001 តម្លៃជិត ២០ម៉ឺនដុល្លារ បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យឃើញថា គ្មានប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ធ្វើការស្ទូចរថយន្តចេញ យកទៅជួសជុលខ្លួនឯង៕

មតិយោបល់