ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមមានគ្នា ៦នាក់ កាប់ប្លន់យកម៉ូតូ នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនសង្ស័យ ៦នាក់ មិនស្គាល់អតសញ្ញាណបានជិះម៉ូតូធ្វើសកម្មភាពកាប់ប្លន់ ត្រង់ចំណុចភូមិត្រពាំងឈូក ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ឆាយ ដេត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិម្លិចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បណ្តាលឲ្យត្រូវខ្នងចំនួន ២ដាវដេរ ៦ថ្នេរ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿងម៉ាក អ៊ិចសិនទ័រ មួយគ្រឿង ម៉ាក សេរ៉ូ ១គ្រឿង និងមួយគ្រឿងទៀតមិនចាំម៉ាក ក្នុងដៃប្រដាប់ដោយដាវ និងដំបងធ្វើសកម្មភាព ជិះម៉ូតូដេញកាប់វ៉ៃប្លន់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវខ្នងចំនួន ២ដាវដេរ ៦ថ្នេរ ហើយក្រុមជនសង្ស័យបានយកម៉ូតូជនរងគ្រោះ
ម៉ាក សង់ C125 ស៊េរី ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះទៅទិសខាងកើតគេចបាត់ទៅ ។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត៕

មតិយោបល់