ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវកម្លាំងល្បាតប្រទះឃើញឃាត់ខ្លួន

តាកែវ: នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ដើរល្បាតបានប្រទះឃើញ មុខសញ្ញាជួញដូរថ្នាំញៀនចំនួន២នាក់ នៅចំណុចភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានឃាត់សួរនាំ និងឆែកឃើញក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ១០កញ្ចប់តូច និង១កញ្ចប់ធំ ដកហូតបានម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។

ជនសង្ស័យចំនួន២នាក់៖ ១-ឈ្មោះ គង់ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ ។ ដកហូតបានក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ១០កញ្ចប់តូច ១កញ្ចប់ធំ ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។ ២-ឈ្មោះ ហង្ស នីតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគីឡូលេខ៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់