ព័ត៌មានជាតិ

សំណាងហើយមិនមានអ្នករបួសបន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង

កំពង់ធំ: កាលពីម៉ោង១០និង៥០ នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ទីតាំងនៅលើកំណាត់ផ្លូវ ៦២ ចន្លោះគីឡូម៉ែត្រ ៣-៤ ក្នុង ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញរថយន្ត១គ្រឿង ម៉ាក នីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 1.3.1550 បើកបរដោយឈ្មោះ អៀង ម៉េងស៉ឺ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិតានប់ ឃុំតានប់ ស្រុបាទី ខេត្តតាកែវ និងរថយន្តទី២ ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ធំ 2D 5767 អ្នកបើកបរ ឈ្មោះ អ៊ុ គឹមសុទ្ធ ភេទប្រុសអាយុ ៥៦ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ មូលហេតុដោយរថយន្តទាំងពីរបើកបរទិសដៅបញ្រ្ចាស់ទិសគ្នា ពីជើងទៅត្បូង បង្កឡើងដោយ រថយន្តនីសាន់ បើកបរមិន ប្រកាន់ស្តាំ បណ្តាលឲ្យបុករថយន្ត ហាយឡែនឌ័រតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាណការដោះស្រាយ៕

 

មតិយោបល់