ព័ត៌មានជាតិ

បុរស​ម្នាក់​ សង្ស័យ​ខឹង​ឪពុក​ម្តាយ​មិន​ទៅ​ដណ្តឹងប្រពន្ធ​អោយ​ ផឹកថ្នាំ​ស្មៅ​សម្លាប់​ខ្លួន​

បាត់ដំបង​ៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ បុរស​ម្នាក់​ សង្ស័យ​ខឹង​ឪពុក​ម្តាយ​មិន​ទៅ​ដណ្តឹងប្រពន្ធ​អោយ​ ផឹកថ្នាំ​ស្មៅ​សម្លាប់​ខ្លួន​ នៅ​ចំណុច​ក្បាលដំរី​ ស្ថិត​ក្នុងភូមិ​ដី​ល្អ​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំ​ព្រឹក ខេត្តបាត់ដំបង។​
ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​០២​ ខែកុម្ភ​:​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ២៣និង៣០​នាទី​។​

យោង​តាម​របាយការណ៍​ពី​ លោក​វរសេនីយ៍ឯក​ ស៊ុ​ង​.​សុភ​ក្រ​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ យូ​ម​.​យឿ​ម​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ភូមិ​ដី​ល្អ​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​។​ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ខឹង​និង​ឪពុក​ម្ដាយ​មិន​ទៅ​ស្ដីដណ្ដឹង​ប្រពន្ធ​អោយ​ រួច​បាន​ផឹកស្រា​អោយ​ស្រវឹង​ និង​បាន​ដើរ​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា​ ឪពុក​ម្តាយ​របស់​គេ​ មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​អោយ​ រូបគេ​និង​សម្លាប់​ខ្លួនឯង​ សូម​បងប្អូន​ក្នុងភូមិ​ជួយ​មើលថែ​ឪពុក​ម៉ែ​របស់​គេ​ផង​ រហូត​ដល់​វេលា​ម៉ោង​ខាងលើ​ក៏​បានឃើញ​ ជន​រង​គ្រោះ​ផឹកថ្នាំ​បាញ់​ស្មៅ​ (​អា​ឆេះ​)​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​តែ​ម្តង​ ប៉ុន្តែ​មិន​បាន​ស្លាប់​ភ្លាមៗ​ទេ​ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ មក​ថ្ងៃ​ទី​០២​ លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ស្ថានភាព​អ្នកជម្ងឺ​ធ្ងន់ធ្ងរ​ មិន​អាច​ព្យាបាល​បាន​ទេ​ ដោយ​គ្មាន​សង្ឃឹមថា​អាច​ព្យាបាល​បាន​ ឪពុក​ម្ដាយ​ក៏​បាន​យក​កូន​ត្រឡប់​មក​ផ្ទះ​ទើប​ជន​រង​គ្រោះ​បាន​ស្លាប់​។​ ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​របស់​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ យូ​ម​.​យឿ​ម​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ជន​រង​គ្រោះ​ពិតជា​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួនឯង​ស្លាប់​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​ យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​៕

មតិយោបល់