ព័ត៌មានជាតិ

បាឡែនស្លាកលេខភ្នំពេញ2AC-8707 បុកទ្រូងផ្លូវខ្ទេចយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តចេញពីខារ៉ាអូខេមួយកន្លែងបំណងត្រឡប់ផ្ទះបានជ្រុលចង្កូតទៅបុកក្បាលនាគចែកផ្លូវពេញទំហឹងបណ្តា
លឲ្យរថយន្តខ្ទេចមួយកំណាត់មុខនិងផ្ទុះពោងទាំងពីសំណាងល្អម្ចាស់រថយន្តមិនមានរងរបួសស្រាល ចំណែកក្បាលនាគខូតខាតតិចតួច។

ហេតុកាលរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខមន្ទីសម្រាកព្យាបាល និងសម្ភព សង្ក័ម៉ារី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-8707 បើកបរពីលិចទៅកើតទើបនឹងចេញពីខារ៉ាអូខេមួយកន្លែង បំណងបើករថយន្តត្រឡប់មកផ្ទះ លុះមកដល់ចំណុចកើតខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងទាំង២សំណាងល្អម្ចាស់រថយន្តមិនមានរងរបួសចំណែកក្បាលនាគខូតខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកដល់ដោយសមត្ថកិច្ចបានពិនិត្យនៅនឹងកន្លែងហេតុមិនមានការខូចខាតធ្ងន់ធ្ងរនោះទេទើបសមត្ថកិច្ចស្ទូចរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជយ័រង់ចាំដោះនៅពេលក្រោយ៕

មតិយោបល់