អង់គ្លេស៖អ្នកចាត់ការទូទៅថ្មី របស់ក្លិប បិសាចក្រហម លោក Louis van Gaal បានសារភាពថា គាត់បានបិទការចុះកុងត្រា ហើយក៏មិនប្រញាប់ទិញកីឡាករឡើយ។
អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់ នៅពេលនេះកំពុងរវល់ ត្រៀមសម្រាប់ យុទ្ធនាការប្រកួតជាលើកដំបូងរបស់ខ្លួន ក្នុងតំណែងកៅអ៊ី ជាគ្រូបង្វឹក របស់ខ្លួន ដោយទិញបានកីឡាករ Ander Herrera និង Luke Shaw រួចរាល់ហើយ ។
ជាមួយនឹងគ្នានេះដែរ អ្នកយុទ្ធសាស្ត្រទីលាន វ័យ ៦២ ឆ្នាំ មិនទាន់ប្រាកដនូវជំហានបន្ទាប់របស់ខ្លួន ដោយបាននិយាយថា “ខ្ញុំមិនទិញកីឡាករសម្រាប់ប្រយោជន៍របស់វានោះទេ តែខ្ញុំទិញកីឡាករ ឲ្យប្រសើរឡើង នូវជម្រើសរបស់ខ្ញុំ” ។
លោក Louis van Gaal កំពុងប្រឈមមុខ នឹងការសម្រេចចិត្តដ៏លំបាកទាក់ទងនឹងតូនាទី កីឡាករ ជាច្រើនដែលគួរដាក់លេងនៅលើទីលាន ក្នុងនោះ ជាពិសេសកីឡាករ Wayne Rooney, Juan Mata និង Robin van Persie តែវាមិនមែនជាការព្រួយបារម្ភ ដ៏ពន់ពេកនោះទេ ។
លោកបានបន្តទៀត ថា នោះគឺជាមូលហេតុ ដែលខ្លួនជ្រើសរើស ឲ្យលេង ជាប្រព័ន្ធ ខ្ញុំអាចឲ្យពួកគេលេងបានទាំងអស់ ប៉ុន្តែ Hernandez ក៏អាចលេងក្នុងតួនាទីជាខ្សែប្រយុទ្ធផងដែរ ហើយ Welbeck ក៏ដូចគ្នា ។
កីឡាករ Rooney អាចលេងជាកីឡាករលេខ ១០ និង លេខ ៩ ហើយគាត់បានប្រាប់ខ្ញុំថា គាត់ក៏អាចលេង ជាកីឡាករពាក់អាវលេខ ១១ និង ៧ ដូចគ្នា ប៉ុន្តែ ខ្ញុំសូមចិត្តគាត់ឲ្យពាក់អាវលេង លេខ ៩ ឬ ១០ ទៅ៕
មតិយោបល់