ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

KSMgames នាំមក​នូវ Kings and Legends ហ្គេម​កាត​ដែល​ល្បី​ទូ​រទាំង​ពិភពលោក​! ឥឡូវ​នេះ​មក​ដល់​ប្រទេស​យើង​ហើយ​!!

KSMgames នាំ​មក​ជូន​លោកអ្នក​នូវ Kings and Legends ដែល​គឺជា​ហ្គេម​មួយ​ដែល​ល្បី​ទូទាំង​ពិភពលោក ក្នុងនោះ​មានដូចជា អាមេរិក​, អឺរ៉ុប​, តៃវ៉ាន់​, ជប៉ុន​, ម៉ាឡេស៊ី​, វៀតណាម និង​ថៃ​ជាដើមហើយ​ធ្វើអោយ​អ្នកលេង​ជាង ១៤, ០០០, ០០០ នាក់​ចាប់​ចិត្តខ្លាំង​។ ពេលនេះ​បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ ។​

KSM
Kings and Legends គឺជា​ហ្គេម​កាត​ថ្មី​មួយ​ប្រភេទ​ដែល​លេង​នៅលើ WEB ដោយ​មិន​ចាំបាច់ Download ។ Kings and Legends មិន​ត្រឹមតែ​អាច​បង្ហាញ​ចេញ​នូវ​ទាហាន​ពិតៗ​ដែល​ផុសចេញ​ពី​កាត​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ​ទេ លើសពីនេះទៅទៀត ហេ្គម​នេះ​ត្រូវការការ​ពិចារណា​ទៅ​លើ​ការ​រួមផ្សំ​នូវ​កាត​ផ្សេងៗ​គា្ន រួម​ទាំង​សា្មរ​តី​ក្រុម និង​យុទ្ធសាស្ត្រ​ក្នុង​ការប្រយុទ្ធ​។ ក្នុង Kings and Legends មាន​មុខងារ​ផ្សេងៗ​ដូចជា Combine កាត ឡើង Level ស្វែងរក​អាវុធ បង្កើត រឺ​ចូល​ទៅក្នុង Guild បំពេញ​បេសកម្ម​សម្រាប់​ប្រាក់ចំណូល និង​ជជែក​គ្នា​ក្នុង​បណ្តាញ World Chat ជាដើម ដូច​ទៅ​នឹង​ប្រភេទ​ហ្គេម MMORPG ដែល​លោកអ្នក​ធ្លាប់​លេង​ពីមុន​មក​ដែរ ។ វាសនា​របស់​លោក​អ្នក​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​លោកអ្នក​!
KSM1
2014-10-15_094619
Kings and Legends មាន​ការប្រកួត PvP ផ្សេងៗ​ដូចជា មួយ​ទល់នឹង​មួយ ក្រុម​ទល់នឹង​ក្រុម រួម​គ្នា​ប្រឆាំង​នឹង​មេ​បិសាច​ជាដើម ដែល​អាច​ឲ្យ​អ្នកលេង​បញ្ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ការប្រយុទ្ធ​ជាមួយនឹង​សត្រូវ ។ ប៉ុន្តែ​សំណាង​ក៍​ជា​ធាតុ​មួយ​ដែល​អាច​ធ្វើឲ្យ​លោក​អ្នកឈ្នះ​ផងដែរ ដោយសារ​តែ​ពេល​បញ្ចេញ​កាត​មក​គឺ ប្រកប​ដោយ​ភាព​ចៃដន្យ រួមផ្សំ​ជាមួយ​នឹង​ការរៀបចំ​កាត​ក្នុង​ហ៊ូ (Deck) របស់​លោក​អ្នក​មុន​ការប្រយុទ្ធ ។
2014-10-15_094629

Kings and Legends នឺង​មាន​ការប្រកួត​ដ៍​ធំ​មួយ​នៅក្នុង​ព្រឹត្តិការណ៍ Open Beta ដែល​មាន​រង្វាន់​ជា​ច្រើន​រួមមាន​ជា​សាច់ប្រាក់ និង​ឧបករណ៍ប្រើប្រាស់​ម៉ាក Tt eSPORTS សម្រាប់​អ្នកឈ្នះ ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៥, ០០០, ០០០​រៀល​!
Kings and Legends ជា​ហ្គេម​កាត​យុទ្ធសាស្ត្រ​មួយ តែ​វាក៍​ជា​ហ្គេម​កំសាន្ត​មួយ ពោរពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ ហើយ​លោក​អ្នក​អាច​ទទួលបាន​នូវ​ភាព​រីករាយ​ទាំងនោះ​នៅលើ Browser ផ្ទាល់​តែម្តង​។ សម្រាប់​ពត៌មាន​បន្ថែម​សូម​តាមដាន​វេបសា​យ​និង​ទំព័រ Facebook របស់ KSMgames ។​
​វេបសាយ​ហ្គេម Kings and Legends: https://www.ksmgames.com/Kings/
​ទំព័រ​Facebook: https://www.facebook.com/ksmgames
​វេបសាយ KSM: https://www.ksmgames.com

មតិយោបល់