ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ដេកស្លាប់ក្នុងសំណង់ផ្ទះល្វែងផ្អើលទាំងព្រឹក..

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ដេកស្លាប់នៅក្នុងការដ្ឋានសំណង់ទាំងព្រឹកព្រលឹម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពបុរសរងគ្រោះមាន ឈ្មោះ ជ័យ សុខ អាយុ៣៣ ឆ្នាំស្នាក់ក្នុងការដ្ឋានសំណង់ មានទីលំនៅស្រុករំដួល ខេត្ដស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីកម្មករនៅធ្វើការជាមួយបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែឆ្នាំដដែលបុរសរងគ្រោះបានចេញទៅផឹកស្រាជាមួយមិត្ដភក្តិនៅខាងក្រៅការដ្ឋាន លុះពេលដល់វេលាម៉ោង៧ បុរសរងគ្រោះបានមកពីផឹកស្រាវិញបានហូបបាយជាមួយអ្នកធ្វើការជាមួយគ្នារួចនាំគ្នាចូលសម្រាន្តបាត់អស់ទៅ ស្រាប់តែម៉ោង៧ ព្រឹកថ្ងៃទ២៦ ខែឆ្នាំដដែលទើបបុរសម្នាក់ឈ្មោះ មាន សារុំ អាយុ៣២ ឆ្នាំមុខរបរ កម្មករសំណង់ បានដាសឡើងធ្វើការទើបដឹងថា បុរសរងគ្រោះស្រាប់បាត់បង់ជីវិតបាត់ទៅហើយ ភ្លាមៗក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើការកំណត់ហេតុ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានទាក់ទងទៅសមត្ថកិច្ចកោសល្យវិច័យលើសាកសពរួចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
https://youtu.be/-YViSbkpqQ8

មតិយោបល់