កណ្ដាលៈ ស្នេហារវាងបុរសម្នាក់ជាមួយយុវតីវ័យ១៣ឆ្នាំ ដែលធ្វើកម្មករដូចគ្នាស្គាល់គ្នាបានមួយរយៈ បានសុំគ្នាធ្វើជាគូសង្សារឈានដល់ការណាត់តាមទូរសព្ទជួបគ្នានេបនិត្យបាន២លើក ក៏បែកការណ៍ត្រូវម្ដាយខាងស្រីប្ដឹងឲ្យនគរបាលស្រុកមុខកំពូលចាប់ខ្លួនខាងប្រុស កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យជាអ្នកទោសស្នេហាដែលបានចាប់ខ្លួនឈ្មោះ សៀ ស៊ាក់ ភេទប្រុស អាយុ២១ឆ្នាំ នៅលីវ មុខរបរកម្មករបូបខ្សាច់ មានស្រុកកំណើតនៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះអាយុ១៣ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម មុខរបរសិស្ស នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរ និងចាត់ការបន្តរតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់