អង់គ្លេសៈ នាយិកាសាលាបឋសិក្សាម្នាក់លាលែងពីតំណែង ក្រោយពេលរូបថតពីរសន្លឹក ក្នុងឯកសណ្ឋានជាកូនសិស្សរបស់នាយិកា ត្រូវបានគេបង្ហោះនៅលើគេហទំព័រមួយ។
អ្នកនាង Michelle Copeland អាយុ ៣៩ឆ្នាំ ជាអ្នកឃ្លាំមើលការខុសត្រូវ របស់សាលា Woodside Academy នៅក្នុងទីក្រុង Bradford ប្រទេសអង់គ្លេស។ ប៉ុន្តែអ្នកនាងបានលាឈប់ហើយ នៅដើមសប្តាហ៍នេះ ក្រោយពេលរូបថតជាច្រើនរបស់អ្នកនាងក្នុងឈុត ខោអាវក្នុង និងរូបថតបង្ហាញពីភាពសិចស៊ីជាច្រើនសន្លឹកទៀត ត្រូវបានគេប្រទះឃើញនៅលើគេហទំព័រមួយ ដែលត្រូវបានប្រើប្រាស់ដោយអ្នករកស៊ីផ្លូវភេទជាច្រើននាក់ ។
រូបថតទាំងនោះត្រូវបានគេយកទៅបង្ហោះ នៅលើគេហទំព័រ AdultWork.com ដែលត្រូវបានពិពណ៌នាថាជាគេហទំព័រ រក្សាអាថ៌កំបាំង មានសុវត្ថិភាព និងជាលក្ខណៈឯកជន ហើយជាទីផ្សារមួយដែលអាចចែកចាយផលិតផល និងផ្តល់សេវាកម្មសម្រាប់មនុស្សពេញវ័យ។
ក្នុង profile របស់អ្នកនាង Michelle បានលើកឡើងថា៖ “ខ្ញុំជានារីម្នាក់ដែលពូកែធ្វើឲ្យគេឆាប់រំភើបស្រើបស្រាលណាស់។ ខ្ញុំចូលចិត្តសាកល្បងនូវបទពិសោធន៍ថ្មីៗ ក៏ដូចជាឈុតឆាក ឬក្បាច់ថ្មីផងដែរ!” នេះបើតាមការលើកឡើងរបស់សារព័ត៌មាន The Sun ។ដើម្បីអាចចូលទៅមើលក្នុង profile របស់អ្នកនាង Michelle អតិថិជនត្រូវបង់ប្រាក់៦.៩៤ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងរយះពេល២៤ម៉ោង។
យ៉ាងណាក៏ដោយអ្នកនាង Michelle ទទួលស្គាល់ថារូបទាំងនោះគឺជារបស់នាង ប៉ុន្តែនាងពិតជាមិនដឹងទេថា តើពួកគេយករូបថតទាំងនោះ ទៅបង្ហោះលើគេហទំព័រសម្រាប់មនុស្សពេញវ័យនោះយ៉ាងដូចម៉េច៕
មតិយោបល់