ភ្នំពេញៈ រថយន្ត HIGH LANDER បើកឆ្លងផ្លូវរថយន្ត Daewoo ទៅត្រង់បុករងកាខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួសធ្ងន់ឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយ មហាវិថីភ្នំពេញ-ហាណូយកែងផ្លូវបេតុងគ្រែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក Daewoo ពណ៌ស្លាទំ ពាក់ស្លាកលេខ ភ្នំពេញ 3A-6854 បើកដោយបុរសម្នាក់។
រថយន្តរងគ្រោះម៉ាក HIGH LANDER ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BA-2581 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត HIGH LANDER បានបើកតាមបណ្តោយផ្លូវបេតុងគ្រែនភ្នំពេញ ពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ខណៈកំពុងឆ្លងមហាវិថីភ្នំពេញ-ហាណូយ ស្រាប់តែរថយន្តម៉ាក Daewoo បើកតាមបណ្តោយភ្នំពេញ-ហាណូយពីត្បូងទៅជើង បានជ្រុលទៅបុករថយន្ត HIGH LANDER ពីឆ្វេងក្រពឹតមួយចំហៀងខូចខាតយ៉ាងដណំ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងពិនិត្យមើល និងឲ្យភាគីទាំងសងខាងដោះស្រាយនៅកន្លែងកើតហេតុ តែភាគីទាំងសងខាងមិនដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុ ទើបរាយការណ៍ទៅ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្តោះអាសន្នរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់