ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋវាយទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពលួចលុយជនរងគ្រោះកំពុងដេកក្នុងបន្ទប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃ៩កើតខែបុស្ស នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុចផ្ទះលេខ៤០៤ ផ្លូវលំ ក្រុម១០ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ និ សុខជឿន ហៅអាខ្លា ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២មានឈ្មោះ សៀង ហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ជួប វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា មានទីលំនៅ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានយកលុយទៅទុកនៅកន្ត្រកក្នុងបន្ទប់ជួលដោយដេកនៅជិតនោះដែរ ខណៈកំពុងដេកលង់លក់ ស្រាប់តែប្រពន្ធគាត់បានដាស់ឲ្យក្រោកឡើងហើយប្រាប់ថាលុយដែលលក់ចាប់ហួយត្រូវបានជនសង្ស័យលួចអស់ហើយ ភា្លមនោះរូបគាត់បានបើកទ្វាចេញមកក្រៅស្រាប់តែឃើញជនសង្ស័យចំនួន២នាក់រត់ចេញទៅក្រៅភ្លាមនោះក៏ស្រែកឆោឡោឡើងនិងយកដុំថ្មគប់បណ្តាលឲ្យចំក្បាលជនសង្ស័យម្នាក់បែកក្បាល។ បន្ទាប់មកជនសង្ស័យក៏បានលោតចូលក្នុងប្រឡាយទឹកហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានទាំង២នាក់តែម្តងនិងវាយទ្រមខ្លួនទើបរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកទៅធ្វើកាសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅ៣។
ជ
នរងគ្រោះបានបន្តថា លុយដែលបាត់បង់នោះចំនួន ២០០០០០រៀល ។ ចំណែកលុយដែលបន្សល់ទុក ចំនួន៥៨០០០រៀល ហើយត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ និងកាបូបខ្មៅតូចមួយ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ចូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕
មតិយោបល់