ព័ត៌មានជាតិ

កូនតិរច្ឆានផឹកស្រាស្រវឹង លែងស្គាល់ឪ និង​ដុតផ្ទះខ្លួនឯង​

កណ្តាលៈ ករណីកូនតិរច្ឆាន បានកើតឡើង​ជាថ្មីម្តងទៀតហើយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយ​ប្រើហិង្សាទៅលើឪបង្កើតរបស់ខ្លួន ក្រោយ​ទឹកប្តូរនិស្ស័យ​ បានជ្រាបចូលខ្លួន ។​
ករណីខាងលើនេះដែរ បានកើតឡើងនៅថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​២០១៦វេលាម៉ោង១៥ និង​៣០នាទីនៅចំណុចភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល ។

កូនតិរច្ឆាន ដែលប្រើប្រាស់ហិង្សាលើកូននេះ​មានឈ្មោះ ហែម ចិត្ភ្រា ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំខាងលើ ដោយបានប្រើហិង្សាទៅលើឪពុកឈ្មោះ ឈ្មោះហែម ឡាំង ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ។​
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនលើ្មសបានផឹកស្រាស្រវឹងរួចរករឿងអុកឡុកនៅក្នុងផ្ទះ បន្ទាប់មកជនរងគ្រោះជាឪពុកបង្កើត បានទៅឃាត់កុំឲ្យឡូឡា តែត្រូវជនល្មើសទាត់មួយជើងរួចច្រានទ្រូងថែមទៀត ។

បន្ទាប់មកជនល្មើសបានទៅកាត់ខ្សែភ្លើង និងយកខោអាវ ដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះ រនាបផ្ទះនិងខោអាវអស់មួយចំនួន មិនតែប៉ុណ្ណោះពេលសមត្ថកិច្ចទៅឃាត់ខ្លួន មកដល់ប៉ុស្តិ៍ជនលើ្មស បានវាយទៅលើជនរងគ្រោះមួយដៃទៀតបណ្តាលឲ្យប៉ោងភ្នែកខាងស្តាំ។បច្ចុប្បន្ន​ជនល្មើសបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕​

មតិយោបល់