ព័ត៌មានជាតិ

ជំនាញខាងឆក់ ប៉ះស្រីស្អាត គេចមិនរួច…

ភ្នំពេញ: ជនសង្ស័យជំនាញឆក់ទូរសព្ទចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីម្នាក់បានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង១និង៤០ នាទី រសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិង ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ចំណុចក្រោយផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ហុញ ថ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២មានឈ្មោះ ចេក សុផលចន្រ្ទា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ទាំង២នាក់ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះ ប.ព.ស ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ​សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមការបញ្ជាក់ពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ក្រោយសាលា១០០ខ្នងចំណែកទូរសព្ទដៃដាក់ក្នុងហោប៉ៅ អាវរងា ជិះមកផ្សារពោធិ៍ចិនតុង ខណ: ជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្ស៊ុយស៊ីគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X-9510 មកក្បែរ ធ្វើសកម្មភាពលូកយកទូរសព្ទរបស់នាង ពេលនោះនាងចាប់ដៃជនសង្ស័យជាប់ ហើយជិះម៉ូតូទៅបាំងមុខ ម៉ូតូជនសង្ស័យ បានស្រែកចោរៗ ក៏ផ្អើលដល់ប្រជាពលរដ្ធនិងសមត្ថកិច្ចនៅក្បែរមកឃាត់ជនសង្ស័យ នាំមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ និងជនរងគ្រោះមកដាក់ពាក្យបណ្តឹង តែម្តង។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ចំណែកទូរសព្ទជនរងគ្រោះក៏បានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់