Post News Media ព័ត៌មានជាតិ First News: ផ...

First News: ផ្ទុះអាវុធ៣គ្រាប់ ចាប់ចោរឆក់បាន២នាក់

ភ្នំពេញ: នៅមុននេះបន្តិចសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ៧កមរា បានដេញប្រមាញ់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិជប៉ុន រហូតឈានដល់ផ្ទុះអាវុធ៣គ្រាប់ នៅម្ដុំស្តុបពេទ្យចិន និងចាប់បានជនសង្ស័យ២នាក់ ត្រង់ចំណុចផ្លូវភ្លោះអូរឫស្សី។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនជប៉ុនបានជិះកង់១ក្រុមមានគ្នាប្រហែលជា១០នាក់ ធ្វើដំណើរតាមដងផ្លូវ៩៣ ក្នុងទឹកដីខណ្ឌ៧មករា ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើកម្មភាពឆក់ទូរស័ព្ទម៉ាក IPhone 6 Plus បានសម្រេចហើយព្យាយាមជិះគេចខ្លួន។ ភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ដេញតាមពីក្រោយ ហើយឈានដល់ការផ្ទុះអាវុធ៣គ្រាប់ ធ្វើជនសង្ស័យភិតភ័យ ក៏បានផ្ដួលម៉ូតូចោលហើយព្យាយាមរត់ តែត្រូវកម្លាំងក្របួចជាប់តែម្ដង។

សូមបញ្ជាក់ថា ជនជាតិជប៉ុនទាំងនោះ ជាភ្ញៀវទេសចរចុះកម្មសិក្សានៅកម្ពុជា ហើយខានស្អែកពួកគាសត់នឹងចាកចេញទៅប្រទេសវៀតណាមបន្តទៀត៕

photo_2016-08-05_18-02-27

photo_2016-08-05_18-02-28

photo_2016-08-05_18-02-30

photo_2016-08-05_18-02-31

photo_2016-08-05_18-02-33

photo_2016-08-05_18-02-35

photo_2016-08-05_18-02-37