ព័ត៌មានជាតិ

មានគ្រប់យ៉ាងហ្មង!..

សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបន្តចុះពិនិត្យគុណភាពម្ហូបអាហារ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារលើធំថ្មី និងនៅតាមផ្ទះលក់ទំនិញស្ថិតនៅកំណាត់ផ្លូវជាតិលេខ៦ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងពេលត្រួតពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃចំនួន ១៩គំរូ ត្រូវបានយកមកធ្វើវិភាគដែលរួមមាន នំចាំង លតស្វិត ចាហ៊ួយខ្មៅ ស្ពៃជ្រក់ ទំពាំងជ្រក់ ខ្ញីហាន់រួច ស្លាបមាន់ក្លាសេ គ្រួចក្លាសេ សណ្តែកបណ្តុះ ប្រហិតសាច់ត្រី ប្រហិតសាច់គោ គុយទាវសរសៃតូច និងធំ មុីសរសៃលឿង សាច់ក្រក មុឹកក្លាសេ បង្គារក្លាសេ និងណែមសាច់ត្រី។ ជាលទ្ធផល គឺមានអនុលោមភាពសុវត្ថិភាពទាំងអស់។

បន្ទាប់ពីនោះសាខាក៏បានបន្តចុះពិនិត្យមើលនៅផ្សារទំនើប និងផ្ទះលក់ទំនិញស្ថិតនៅកំណាត់ផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីស្វែងរក និងមានវិធានការតាមនីតិវិធីតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ នូវផលិតផលម្សៅទឹកដោះគោ ដែលមានឈ្មោះផលិតផល លេខឡូតិ៍ ថ្ងៃខែឆ្នាំប្រើប្រាស់ មានចម្លងបាក់តេរី Salmonella Agona បង្កគ្រោះថ្នាក់ដល់សុខភាពទារក និង កុមារ ផលិតដោយក្រុមហ៊ុន GROUPE LACTALIS ។ ជាលទ្ធផល ក្រុមការងារពុំបានរកឃើញមានផលិតផលទាំងនោះឡើយ ៕

មតិយោបល់