ភ្នំពេញៈ តារាសម្តែងនាង អែន យ៉ាដាវ ក្រោយបង្ហោះពាក្យលេងសើច ដែលកំពុងពេញនិយមលេងនៅលើហ្វេសប៊ុក ក៏ត្រូវបានបុរសម្នាក់ ឆាត(ផ្ញើសារតាមហ្វេសប៊ុក)មកជេចាស់ដៃទាំងមិនយល់ពីមូលហេតុនៃពាក្យលេងសើចនោះ។
នៅមុននេះបន្តិច អែន យ៉ាដាវ បានសរសេរនៅលើហ្វេសប៊ុកថា “មួយអាទិត្យមុន មានពួកម៉ាកចរិកថ្លៃថ្នូរម្នាក់ សុំខ្ចីលុយខ្ញុំ 1000$ ខ្ញុំថា អត់ទេ ព្រោះខ្ញុំត្រូវការប្រើប្រាស់បន្ទាន់គេក៏អង្វរលន់តួប្រាប់ថា ខ្លួនត្រូវការលុយជាបន្ទាន់ ហើយតែមួយអាទិត្យទេ គេឲ្យវិញហើយ ខ្ញុំឃើញអាណិតក៏ឲ្យរហូតដល់ថ្ងៃនេHថា ឲ្យខ្ញុំវិញ ឥឡូវ call ទៅអត់លើក ហើយរកអត់ឃើញទៀត។ បើមានមិត្តភ័ត្តណាឃើញជួយប្រាប់ផង សូមចុចមើលខាងក្រោម ដើម្បីឲ្យស្គាល់មុខក្នុង Facebook គេម្នាក់នោះ http://www.fb.com/profile.php?”។
អែន យ៉ាដាវ បានប្រាប់ Post News ថា «អត់មាននរណាជំពាក់លុយខ្ញុំទេ គ្រាន់តែគេលេងសើចនៅលើហ្វេសប៊ុក ហើយខ្ញុំកូពីពីគេមកលេងហ្នឹងណា ប៉ុន្តែខ្ញុំកំពុងខឹងនឹងពូម្នាក់ ដែលចេះលេងហ្វេសប៊ុកដែរ តែល្ងង់មែនទែនម៉ង បងឯងមើល! ធម្មតា Friend ហ្វេសប៊ុកជាមួយគ្នា បើលេងចុចមើល Profile ទៅនឹងឃើញអ្នកជំពាក់លុយ Profile រូបខ្លួនឯងអ៊ីចឹង»។
តារាស្រីសិចស៊ីរូបនេះ បានបន្តថា «គាត់មិនយល់ពីរបៀបលេង ក៏ឆាតមករកខ្ញុំអីណា ប្រើពាក្យសុទ្ធតែអសុរស មិនសមជាបុរសសោះហើយ»។
បុរសដែលជេប្រមាថទៅលើតារាសម្តែងខាងលើ មានឈ្មោះ វីរៈភាព ហេង ដោយបានឆាតជេថា «មនុស្សស្រីអីថោកទាបណាស់ មីថោក មកយក Profile Facebook Account ខ្ញុំថា ខ្ញីលុយម៉ែវាស្អី មីថោកទាប $១០០០ អញខ្ចីហងពីកាល់ណា»។
យ៉ាដាវ ថា «ខ្ញុំពិតជា ខឹងញ័រសាច់ហើយបង មនុស្សស្អីគ្មានការគិតសោះចឹង»។
សម្រាប់ Link ខាងលើនេះ វាគ្រាន់តែជា Link មួយដែលអ្នកលេងហ្វេសប៊ុក កំពុងនាំគ្នាលេងសើចរវាងគ្នានឹងគ្នាតែប៉ុណ្ណោះ ដោយរាល់ពេលដែលអ្នកចុច នឹងឃើញម្ចាស់គណនីខ្លួនឯង៕
មតិយោបល់