ព័ត៌មានជាតិ

រថយន្តម៉ាកVico ពាក់ស្លាកលេខរដ្ឋ ប៉ះទង្គិចគ្នាជាមួយRange Rover បណ្តាលឲ្យគាបជាប់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2BQ-6666 គាបគ្នាជាប់ជាមួយរថយន្តម៉ាក វីហ្គូ ពាក់ស្លាកលេខរដ្ឋ 16 2-0468 ទីតាំងស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Range Rover ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BQ-6666 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Toyota Hilux Vico ពាក់ស្លាកលេខរដ្ឋ 16 2-0468 បណ្តាលឲ្យប៉ះគ្នាគាបជាប់ និងបណ្តាលឲ្យរថយន្តពីរគ្រឿងរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ។

នៅក្រោយពេលកើតហេតុ មន្រ្តីប៉ូលិសចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ហើយសមត្ថកិច្ចក៏បានធ្វើការគូសវាស់បាញ់ថ្នាំ យករថយន្តទាំងពីរគ្រឿងដាក់អែបខាង ដើម្បីកុំឲ្យមានការកកស្ទះនូវចរាចរណ៍ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា បើការចរចានោះមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់បន្តទៀតនាពេលក្រោយ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែរងការខូចខាតផ្នែករថយន្ត ទាំងសងខាងតែបន្តិចបន្តួចប៉ុណ្ណោះ ហើយទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់