ព័ត៌មានជាតិ

កម្មកររោងចក្រ “ក្លូប័ល អាប៉ារ៉ែល” បន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្ម

ភ្នំពេញៈ កម្មករប្រមាណជាង២ពាន់នាក់ ក្នុងរោងចក្រ “ក្លូប័ល អាប៉ារ៉ែល” ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ផ្ទុះកូដកម្មទាមទារអស់រយៈពេលជាច្រើនថ្ងៃមកហើយ ទោះជាកម្មករព្យាយាម ដង្ហែរក្បួន ទៅសុំការអន្តរាគមន៍ ដល់ក្រសួងការងារ ចំនួន៣ដងរួចមកហើយ នៅតែមិនមានដំណោះស្រាយ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែមិថុនានេះ កម្មករ ចំនួនជាង៣០០នាក់ មកប្រមូលផ្តុំ បន្តធ្វើកូតកម្មនៅមុខរោងចក្រ យ៉ីហោ GST ជាសាខារបស់រោងចក្រ ក្លូប័ល អាប៉ារ៉ែល ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីក្រុមហ៊ុនខាងលើ ប្រកាសក្ស័យធន់ រំសាយកម្មករ តែពុំបានទូទាត់ប្រាក់ អតីតភាព ប្រាក់អត្ថប្រយោជន៍ ផ្សេងៗជូនកម្មករឡើយ។

បើតាមកម្មករបានឲ្យដឹងថា ក្រោយពីក្រុមហ៊ុន “ក្លូប័ល អាប៉ារ៉ែល” ប្រកាសក្ស័យធន់ រំសាយកម្មករ ដោយគ្មានលក្ខខណ្ឌ ទើបកម្មករមិនសុខចិត្ត ផ្ទុះកូដកម្ម ទាមទារលក្ខខណ្ឌការងារ និងចូលរួមពីសហព័ន្ធសហជីពចំនួន២ -ទី១ សហជីពអំណាចយុវជនកម្ពុជា -ទី២ សហជីពពលកម្មកម្ពុជា ដើម្បីទាមទារលក្ខខណ្ឌចំនួន៤ចំណុច ៖

ទី១ សូមឲ្យក្រុមហ៊ុនទូទាត់លុយអតីតភាព របស់កម្មករ ដែលធ្វើការលើសពី២ឆ្នាំឡើងទៅ ។

ទី២ កម្មករដែលមានឈ្មោះ ត្រូវក្រុមហ៊ុនបញ្ឈប់ក្នុងខែមិថុនា ឆ្នាំ២០១៦ មានចំនួន៦៣៥ នាក់ និងកម្មករដែលមានកិច្ចសន្យា សូមឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ។

ទី៣ សម្រាប់កម្មការនី មានផ្ទៃពោះ និងមានកិច្ចសន្យាគ្រប់១ឆ្នាំ សូមឲ្យក្រុមហ៊ុន ទូទាត់គិត៥០ភាគរយជូនដល់ពួកគាត់។

ទី៤ ក្នុងករណីក្រុមហ៊ុនគ្មានលទ្ធភាព ទូទាត់ប្រាក់បំណាច់ផ្សេងៗជូនកម្មករដូចក្នុងលក្ខខណ្ឌទាមទារនោះ សូមឲ្យក្រុមហ៊ុនកុងត្រាការងាររយៈពេល៦ខែជូនកម្មករទាំងអស់គ្នាជាធម្មតា មិនត្រូវបញ្ឈប់កម្មករឡើយ។

កម្មករបានបន្តទៀតថា គោលជំហររបស់ពួកគាត់ ទាមទាររហូតដល់មានដំណោះស្រាយណាមួយ សមស្របដែលកម្មករអាចទទួលយកបាន៕

https://youtu.be/7kl0DU1H_90

https://youtu.be/4A-Itg4eW8M

https://youtu.be/HuLb3qX–fE

https://youtu.be/wPH2CGnfhtw

dddfg

មតិយោបល់